ដើម្បីលេបយកទឹកដីខ្មែរ តើហូ ជីមិញ មានគំរោងអ្វីខ្លះ?


យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) ដើម្បីលេបយកទឹកដីខ្មែរ និងទ្បាវ៖
*******************
យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង"
យុត្តិសាស្ត្រ ទី២. "ដាំឫស្សី មកទិសខាងលិច, បញ្ជូនយួនឲ្យមករស់នៅពាសពេញផ្ទៃប្រទេសខ្មែរតាមផែនការច្បាស់លាស់"
យុត្តិសាស្ត្រ ទី៣. "បណ្តុះបណ្តាលយួនឲ្យចេះគ្រប់ជំនាញ និងបំពុលខ្មែរឲ្យវង្វេងលែងដឹងខុសត្រូវ ដោយឲ្យខ្មែរប្រើគ្រឿងញ្ញាណ ស្រា និងជាតិស្រវឹងផ្សេងៗ
ដែលជាការបំផ្លាញខួរក្បាលខ្មែរ"
យុត្តិសាស្ត្រ ទី៤. "ធ្វើយួនឲ្យទៅជាខ្មែរ និងឡើងធ្វើជាមេដឹកនាំរបស់ខ្មែរ ដោយប្រើអំណាចប្រមូលផ្តុំដើម្បីគ្រប់គ្រងខ្មែរ"
យុត្តិសាស្ត្រ ទី៥. "បំបែកបំបាក់ដើម្បីជ័យជំនេះ ដោយធ្វើគ្រប់វិធីឲ្យខ្មែរឈ្លោះកាប់ចាក់គ្នាដើម្បីអំណាច និងផលប្រយោជន៏ផ្ទាល់ខ្លួន រវាង CPP&CNRP"
យុត្តិសាស្ត្រ ទី៦.៖
"បរទេសធ្វើបាប និងសម្លាប់ខ្មែរ ដើម្បីលេបត្របាក់យកទឹកដីខ្មែរបីដំណាក់កាល៖
១. សម្លាប់ពលរដ្ឋខ្មែរ គ្រប់រូបភាព
២. សម្លាប់សេដ្ឋកិច្ចខ្មែរ ដូចជាដីសម្បទាន ៩៩ឆ្នាំ កាប់បំផ្លាញព្រៃឈើ
៣. សម្លាប់ខ្លឹមសារ ឬសារជាតិរបស់ខ្មែរធ្វើឲ្យខ្មែរលែងខ្វល់ខ្វាយអ្វីទាំងអស់
មធ្យោបាយដែលពួកគេយកមកសម្លាប់ខ្មែរបីដំណាក់កាលខាងលើមាន៤វិធី៖
ប្រើរូបភាព៤យ៉ាងដើម្បីកម្ទេចខ្មែរ
១. សំលាប់ក្រោមរូបភាពសង្គ្រោះ
២. បំពុលក្រោមរូបភាពបំប៉ន
៣. បំផ្លាញក្រោមរូបភាពកសាង
៤. បំផ្លាញព្រះធម៌ក្រោមរូបភាពសាសនា គឺធ្វើឲ្យខ្មែរជឿលែងចេះពិចារណាអ្វីទាំងអស់
យុត្តិសាស្ត្រ ទី៧. ពង្រីកសេដ្ឋកិច្ចរបស់យួន នៅក្នុងប្រទេសខ្មែរ ក្រោមរូបភាពដីសម្បទាន និងវិនិយោគទុនផ្សេងៗ ដូចជាក្រុមហ៊ុន ទូរស័ព្ទ ចំការកៅស៊ូ
ធនាគារ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញនាំចូល ក្រុមហ៊ុនជី ថ្នាំសំលាប់សត្វល្អិត...
ហើយព្យាយាមផ្តួលក្រុមហ៊ុនក្នុងស្រុកនិងទប់ស្តាត់ក្រុមហ៊ុនល្អៗដែលចង់មករកស៊ីក្នុងប្រទេសខ្មែរ ដោយធ្វើឲ្យមានភាពចលាចល អំពើពុករលួយ បក្សពួក
គ្រប់ទីកន្លែងនិងច្បាប់មិនអាចការពារវិនិយោគទុនល្អៗបាន។
យុត្តិសាស្ត្រ ទី៨. ត្រូវធ្វើយ៉ាងណាឲ្យក្លាយជាមិត្តរបស់ខ្មែរ ជាអ្នកមានគុណរបស់ខ្មែរ និងជាគ្រូរបស់ខ្មែរ ព្រោះមនុស្សបីពួកនេះខ្មែរគោរពណាស់
យុត្តិសាស្ត្រ ទី៩. ត្រូវប្រើប្រព័ន្ធអំណាចប្រមូលផ្តុំ ដើម្បីបញ្ជូន ពលរដ្ឋយួនឲ្យបានកាន់តែច្រើន ឆាប់រហ័ស និងស្របច្បាប់
ហើយមានសិទ្ធិលើសពលរដ្ឋខ្មែរទៅទៀត
យុត្តិសាស្ត្រ ទី១០. បង្កើតសមាគមយួនទូទាំងប្រទេសដើម្បីគ្រប់គ្រងខេត្តក្រុងរបស់ខ្មែរ និងបណ្តុះចារកិច្ចយួនពាសពេញប្រទេសដើម្បីយកព័ត៌មានផ្សេងៗពីខ្មែរ
ដូចជា ផ្តល់ទូរស័ព្ទ Free ឲ្យរដ្ឋាភិបាល មានប៉ូលីស ទាហាន...ហើយថតសំទ្បេងទុក តំឡើង Video Conference ឲ្យរដ្ឋាភិបាល
ដើម្បីប្រជុំទាក់ទងតាមខេត្តក្រុង ហើយគេថត Video ទុក បង្កប់យួនដើម្បីគ្រប់គ្រង Camera តាមស្ថាប័ណ្ណរដ្ឋធំៗ សូម្បីប្រជុំបិទទ្វាក៏យួនដឹងដែរ តាមដាន
គណបក្សនយោបាយស្រុកខ្មែរជាប្រចាំ។
យុត្តិសាស្ត្រ ទី១១. ត្រូវបង្កើត ស្តូបដាក់ទង់ជាតិ ខ្មែរ និងយួន ដើម្បីឲ្យខ្មែរសាំ ហើយគិតថាធម្មតា ពេលអនាគតគេនឹងដាក់តាមមន្ទីរឃុំ ដូចនៅប្រទេសទ្បាវ
យុត្តិសាស្ត្រ ទី១២. យួនព្យាយាមកាឡៃ ប្រវត្តិសាស្ត្រពិតដែលទាក់ទងជាមួយខ្មែរ និងប្រើគ្រប់វិធីដើម្បីបំបិតមិនឲ្យកូនខ្មែរដឹងពីប្រវត្តិសាស្ត្រថ្មីៗរបស់ខ្លួន។ល។
*******
ដើម្បីដោះស្រាយរាល់ មហាគ្រោះថ្នាក់ខាងលើ ស្តាប់ ត្រិះ រិះ ពិចារណា ដោយស្មោះត្រង់ និងយ៉ាងរួសរាន់ទាន់ពេលវេលា ព្រោះពួកយើងនៅសល់ពេលមិនច្រើនទេ៖ យន្តការ ៨ចំណុចដើម្បីបំបែកអំណាចរដ្ឋ http://camldp.org/threads/355/
******
យន្តការ៨ចំណុចដើម្បីរំដោះខ្មែរពីបរទេសឈ្លានពាន និងពីក្រញាំរបស់ពួកផ្តាច់ការ។ ការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បី
រៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៏
១. ត្រូវកំណត់អាណត្តិនាយករដ្ឋមន្រ្តី ( ត្រឹមពីរអាណត្តិ ) ៖ ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញ
ខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រ
ជាជន។
២. នាយករដ្ឋមន្រ្តីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយ ខ្លួនឯង ៖ ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាច
ជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
៣. នាយករដ្ឋមន្រ្តីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្តល់ដោយរដ្ឋ ៖ គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី
ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខ
មាត់ដល់ប្រទេសជាតិផងដែរ។
៤. បង្កើតតុលាការរដ្ឋបាល ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពល
រដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។
៥. ឋានន្តរសក្តិ៍ចាប់ពីឧត្តមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា ៖ វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពល
ខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយ
ក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រិត្យមន្ត្រីរាជការ ៖ ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទ
ពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការ
ប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។
៧. ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ ជ្រើសរើស ឬទំលាក់តំណាងឃុំ-សង្កាត់/ក្រុង-ស្រុក-ខណ្ឌ/ខេត្ត-រាជ ធានី ៖ គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់
លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែល
ជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។
៨. ប្រើប្រព័ន្ធឯកត្តនាមសំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ៖ ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នក
តំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋ
ដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាច
បំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។


Comments