ជាជំរើសដើម្បីគេដទៃដោយមនោសញ្ចេតនា

គាត់ជ្រើសរើសផ្លូវមួយនេះសំរាប់ដើរ នោះគឺមិនមែនដើម្បីខ្លួនគាត់ឡើយ តែដើម្បីពួកយើងទាំងអស់គ្នា។ ចុះហេតុអ្វីយើងនៅតែមិនយល់ពីចេតនារបស់គាត់ទៀត??

គាត់មកអង្គុយនៅទីនេះ នោះគឺមិនមែនព្រោះតែវាជាផ្លូវដែលគាត់បានសំរេចដើម្បីដើរតាមនឹងនោះទេ តែនោះគឺព្រោះតែមនោសញ្ចេតនារបស់គាត់ដែលមានចំពោះពួកយើង។
ចុះហេតុអ្វីបានជាយើងនៅតែមិនយល់ពីចេតនារបស់គាត់ទៀត??

សំដីចេញពីបេះដូងរបស់គាត់ គឺគាត់កំពុងតែស្រែកហៅ ប្រកូសប្រកាសដល់ជនរួមឈាមរបស់យើងទាំងឡាយ អោយមកជួយគ្នាកសាងមាតុភូមិរបស់យើងទាំងអស់គ្នា ដើម្បីពួកយើងបានកសាងប្រទេសរបស់យើងអោយសំបូរសប្បាយ ក្លាយជាទីសុខសាន្ដរបស់យើងទាំងអស់គ្នា ព្រោះក្នុងលោកនេះវាគ្មានកន្លែងណាមួួយអាចផ្ដល់ជាទីសុខសាន្ដសំរាប់ពួកយើង ក្រៅអំពីមាតុភូមិរបស់យើងនេះទេ ហើយមាតុភូមិរបស់យើងមិនអាចក្លាយជាទីសុខសាន្ដរបស់ពួកយើងបាននោះទេបើពួកយើងមិនព្រមចូលរួមគ្នាដើម្បីកសាងវាដោយកណ្ដាប់ដៃរបស់ពួកយើងនោះទេ។

តើហេតុអ្វីបានជាយើងនៅតែនិយាយស្ដាប់គ្នាមិនបានយ៉ាងនេះទៀត??
ឬរឿងបងប្អូនពិបាកពេករហូតដល់យើងមិនអាចនិយាយស្ដាប់គ្នាបាននោះទេ?


Khem Veasna

Comments