កំនើតសម្ព័ន្ធធ្វើអោយពួកឈាមថោករស់នៅមិនស្រួល

ព្រោះមានកំនើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះទើបធ្វើអោយពួកកំនើតឈាមថោក
ទាំងឡាយពិបាករស់នៅហើយចេញនូវសារធាតុឈាមថោករបស់ពួកគ្រប់រូបភាព។
បក្សកាន់អំនាចដែលមានសន្ដានថោកមួយបែបចេញមកតាមសន្ដានពួកវា។
បក្សប្រឆាំងដែលមានសន្ដានថោកមួយបែបផ្សេង ក៏ចេញមកតាមសន្ដានថោកបែបពួកវានោះដែរ។

បើគ្មានកំនើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មុខជាខ្ញុំនិងពលរដ្ឋខ្មែរដែលជាទ័ពសម្ព័ន្ធដទៃ
ទៀតនឹងមិនអាចយល់បាននូវសារធាតុថោកទាបរបស់ពួកឈាមថោកទាំងនោះបែបមេចបានឡើយ ហើយក៏នឹងមិនដឹងថាតួនាទីនៃការដេញវាយកំទេចទង្វើរបស់ពួកឈាមថោកទាំងឡាយនោះ
ក៏ជារបស់ខ្លួនបែបនេះដែរ។ នឹងមិនដឹងជារៀងរហូតនូវកាត្វកិច្ចរបស់ខ្លួនក្នុងការដេញវាយកំទេច
អំពើអាក្រក់ទាំងអស់នោះដែលជាស្នាដៃរបស់ពួកឈាមថោកនេះដែរ។

កំនើតសម្ព័ន្ធគឺជាថ្ងៃដែលពួកឈាមថោកពិបាករស់ហើយលោតចេញនូវសន្ដានថោកទាបរបស់ខ្លួនជារូបភាពផ្សេងៗជាក់ស្ដែងតែម្ដង។
សូមទ័ពសម្ព័ន្ធទាំងឡាយមេត្ដាចូលរួមបំពេញកាតព្វកិច្ចរបស់អ្នកក្នុងនាមជាមនុស្សល្អ ដើម្បី
ដេញកំទេចអំពើអាក្រក់របស់មនុស្សថោកទាបទាំងឡាយ កុំដកដៃ ដើម្បីសង្គមរបស់យើង មាតុភូមិនរបស់យើង ឈានដល់ការសាមគ្គីក្នុងជាធ្លុងមួយ បានសំរេច ក្នុងការកសាងវាអោយរីក
ចំរើន ដោយកណ្ដាប់ដៃរបស់ពលរដ្ឋនៃប្រទេសយើង អោយដល់បំណងចុងក្រោយរបស់ពួកយើងគឺ "មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នុា ក្នុងភាពជាម្ចាស់"។


Comments