ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋនៃប្រទេសមួយ វាស្រ័យលើការទទួលបាននូវសិទ្ធិនិងអំនាចក្នុងភាពជាម្ចាស់លើទឹកដីរបស់ខ្លួន នៅក្នុងប្រទេសនោះ។ បើពលរដ្ឋនៃប្រទេសមួយបានត្រឹមតែរស់នៅលើទឹកដីកំនើតរបស់ខ្លួន តែអត់មានភាពជាម្ចាស់ដោយសិទ្ធិនិងអំនាចនៅក្នុងដៃរបស់ខ្លួនក្នុងការកំនត់អំពីជោគវាសនាជាតិរបស់ខ្លួនឯងនោះទេ នោះពលរដ្ឋនៃប្រទេសនោះរស់នៅដោយពុំមានសេចក្ដីថ្លៃថ្នូរអ្វីឡើយ។
ការបាត់បង់នូវភាពជាម្ចាស់លើទឹកដីរបស់ខ្លួនរបស់ពលរដ្ឋនៃប្រទេសមួយ វាបង្ហាញអំពីភាពគ្មានកំនើតនៃជនជាតិនោះក្នុងការរស់នៅលើទឹកដីរបស់ខ្លួនឯង។
ទីបំផុតសេចក្ដីសុខរបស់ពួកគេត្រូវពឹងទៅលើកំលាំងខាងក្រៅ អាស្រ័យលើគេអោយរស់ជាទូទៅគឺជាពួកអ្នកនយោបាយឬមេដឹកនាំនៃប្រទេសនោះ។
ជាក់ស្ដែងសង្គមខ្មែរក្នុងពេលបច្ចុប្បន្ននេះ។ដោយការបាត់បង់នូវភាពជាម្ចាស់ប្រទេស ពួកគេរស់នៅប្រៀបដូចសត្វធាតុ បើគេចង់អោយរស់គឺបានរស់ បើគេចង់អោយសុខគឺបានសុខ។
តែបើគេមិនចង់អោយសុខទេទីបំផុត ត្រូវតែបង្ខំចិត្តធ្វើចំណាកស្រុកទៅធ្វើជាខ្ញុំកញ្ជៈគេស្ងាត់ទាំង
ស្រុកបែបនេះទៅ។ តើមានសេចក្ដីថ្លៃថ្នូរឯណាជាខ្ញុំគេបែបនោះ??
Comments
Post a Comment