តើ៧មករា១៩៧៩ ជាថ្ងៃសង្គ្រោះខ្មែរពីរបបពល ពតឬជាថ្ងៃដែលរៀតណាក្រឡាខ្លួនពីអ្នកនៅពីក្រោយនៃការសំលាប់ក្នុងរបបពល ពត មកជាអ្នកជួយខ្មែរ ឬសង្គ្រោះខ្មែរវិញ?? តើចលនារណសិរ្យ ២ធ្នូជាអ្នកណាជាអ្នកបង្កើតវាឡើង?
តើគេបង្កើតវាក្នុងគោលបំណងដើម្បីអ្វី?
តាមប្រវត្ដិរបស់ពល ពត តើនរណាជាអ្នកជួយនិងបណ្ដុះបណ្ដាល?? មិនមែនជាខ្មោចហូ ជីមិញទេឬ? តែហេតុអ្វីបានជាក្រោយមកបែរជា វៀតណាមមកបង្កើតរណសិរ្យជួយខ្មែរ ប្រឆាំងនឹងពល ពតដែលបានសំលាប់ខ្មែរក្រោយពីក្រុមខ្លួនបានបង្កើតនិងជួយជ្រុមជ្រែងរួចមកយ៉ាងនេះវិញ??
តើខ្មែរចេះមានចំងល់ត្រង់ចំនុចនេះដែរទេ?? តាមពិត៧មករា១៩៧៩គឺជាពេលវេលានៃការក្រឡាខ្លួនរបស់សត្រូវដែលសំលាប់ខ្មែរមកជាអ្នកសង្គ្រោះវិញទេ។ "សំលាប់ក្រោមរូបភាពនៃការសង្គ្រោះ" នេះជាខ្លឹមសារដោយសង្ខេប។
សារជាសំលេង បកស្រាយដោយលោក ខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
Comments
Post a Comment