លោក ខឹម វាសនាជេរសម រង្ស៊ីអាថោកអោយសម រង្ស៊ីប្ដឹងគាត់

នៅវេទិការមួយនៅខេត្ដព្រៃវែង (៨ សីហា ២០១៤) បានជេរលោកសម រង្ស៊ីនិងកឹម សុខាថាជាពួកថោកទាបដែលបោកប្រាស់ប្រជាពលរដ្ឋខ្មែរដ៏សកម្មក្រោមរូបភាពជាបក្សប្រឆាំង។

ដោយទ្រាំនឹងទង្វើបោកប្រាស់នេះមិនបានផង និងអាសូរចំពោះជនរួមឈាមស្លូតត្រង់ដែលត្រូវបាន សម រង្ស៊ីកឹម សុខានិងហ៊ុន សែនបោកប្រាស់ផង លោកខឹម វាសនាបានស្រែកជេរអ្នកនយោបាយទាំងអស់នោះខ្លាំងៗ ថាជាពួកថោកទាបបំផុត។ លោកក៏បានរិះគន់លោកសម រង្ស៊ីខ្លាំងៗដែលបាននិយាយថា
យើងត្រូវតែរួបរួមគ្នាជាបក្សកាន់អំនាចព្រោះតែយើងគ្រាន់តែឈ្លោះគ្នាអំពីទស្សនៈនៃការ
កសាងប្រទេសប៉ុននោះ។ តាមគំនិតរបស់លោកខឹម វាសនាយល់ថាសំដីសម រង្ស៊ីបែបនោះគឺគ្រានត់ែជាលេសក្នុងការបង្វែរដានអ្នកគាំទ្ររបស់ខ្លួន ដើម្បីចូលសភាជាមួយ
ហ៊ុន សែនប៉ុននោះ ព្រោះក្នុងសេចក្ដីពិតនៃស្ថានភាពស្រុកទេសរបស់យើងពេលនេះ ការដឹកនាំ
របស់ហ៊ុន សែនដែលនាំគ្រោះថ្នាក់ធំដល់ជាតិយើងទេ គឺជាហេតុនៃជំលោះរបស់ពួកយើង
នាពេលនេះ។

Comments