ភ្លើងឆេះស្រុកគេសោះ តែជាស្ដេចខ្មែរយកភ្លើងនោះមកដុតផ្ទះឯង

អ្នកយល់ដែរទេថាហេតុអ្វីបានជាសីហនុគោរពខ្មោចហូ ជីមីញ ទាំងខ្លួនដឹងថាហូជីមិញបោកប្រាស់ខ្លួនរួចហើយ? បងប្អូនប្រហែលជាធ្លាប់លឺពាក្យដែលសីហនុហៅយួនថាជាក្រពើ ព្រោះតែរឿងគេអត់ដឹងគុណគាត់។ តើហេតុអ្វី តែជាក្នុងរូបភាពនេះសីហនុគោរពខ្មោចហូជីមិញយ៉ាងនេះវិញ??

តាមរឿងនិទានរបស់ចាស់ៗជំនាន់ខ្លះនិទានថា ប្រសីហនុក្រោយគឺជាស្រីយួន ហើយជាមនុស្សពិសេសរបស់ខ្មោចហូជីមីញ ដែលជានារីបានតំណែងលេខ១ ខាងវិទ្យាសាស្ដ្រនយោបាយនៅសកលវិទ្យាល័យមួយនៃប្រទេសរុស្ស៊ី។ ព្រោះតែសំរស់ដ៏ស្រស់ស្អាតរបស់នារីម្នាក់នោះ សីហនុតែងតែសំឡឹងមើលក្នុងក្រសែភ្នែកមិនដាក់។ ចំនុចនេះហើយដែលធ្វើអោយខ្មោចហូ ជីមីញ អាចប្រើស្រីជានុយក្នុងការទាក់យកមេដឹកនាំខ្មែរបានដោយជោគជ័យ ព្រោះដោយសារតែដឹកនាំខ្មែរជាមនុស្សដែលមានកិលេសក្រាស់ពេក។

ដើម្បីអោយនារីម្នាក់នោះព្រមយកស្ដេចខ្មែរ ពាក្យដែលហូជីមិញផ្ដាំគឺ "ទឹកដីខ្មែរនិងវាសនាជនជាតិរបស់អ្នកនៅលើការសំរេចចិត្តរបស់អ្នកតែម្នាក់គត់"  ហើយដើម្បីទឹកដីខ្មែរនិងជនជាតិរបស់ខ្លួននារីម្នាក់នោះគឺព្រមទទួលយកស្ដេចខ្មែរ។

ចំនែកប្រពន្ដដើមស្ដេចខ្មែរវិញ នៅពេលដែលដឹងរឿងរ៉ាវផែនការហូជីមិញច្បាស់ក្នុងការបញ្ជូនស្រីស្អាតវៀតណាមអោយមកយកប្ដីខ្លួន ហើយដោយហាមឃាត់ប្ដីខ្លួនមិនបានផង ទីបំផុតក៏កកឈាមស្លាប់ទៅ។

ទីបំផុតផែនការហូ ជីមីញត្រូវបានអនុវត្ដដោយរលូន ប្រើស្លឹកត្នោតខ្ចប់ស្ករត្នោត គឺប្រើល្បិចយកខ្មែរសំលាប់ខ្មែរបានសំរេចនៅសម័យពួកពល ពត ដែលជាក្រុមមនុស្សខ្មែរដែលហូជីមិញ ដើម្បីប្រើជាឧបករណ៍សំលាប់ខ្មែរ។ ក្រោយផែនការសំលាប់ខ្មែររបស់ពួកវានៅសម័យនោះ អាចត្រូវបានប្រទេសដទៃគេដឹងហើយលូកដៃចូល សង្គ្រោះខ្មែរ ទើបវាអនុវត្ដផែនការមួយទៀតគឺផែនការរំដោះខ្មែរពីការសំលាប់ក្នុងផែនការទីមួយរបស់ពួកវា។ 

ត្រង់នេះមានន័យថា ផែនការសំលាប់ខ្មែរនោះសម័យនោះក៏ជាយួន ផែនការរំដោះខ្មែរពីរបបប្រល័យពូជសាសន៍នោះក៏ជាយួន។ ពាក្យប្រល័៏យពូជសាសន៍នេះណាគឺប្រើសំរាប់ពូជសាសន៍មួយសំលាប់ពូជសាសន៍័មួយទៀត ដើម្បីបំផុតចោល។ របបប្រល័យពូជសាសន៍ពួក ពល ពតគឺបែបនេះហើយ។ 


Comments