បងស្រីម្នាក់បង្ហាញពីអារម្មណ៍ក្ដុកក្ដួលក្នុងការគិតរឿងជាតិក្រោយពេលយល់ ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

បងស្រីម្នាក់ជាភូមិភ្នំតូចនៅខេត្ដបន្ទាយមានជ័យ បានបង្ហាញពីអារម្មណ៍ទាំងទឹកភ្នែក អំពីកង្វល់របស់ខ្លួន ក្នុងការគិតនិងបារម្ភពីរឿងជាតិក្រោយពីបងស្រីបានយល់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ តាមសំដីរបស់បងស្រី បងស្រីបានបញ្ជាក់ពីអារម្មណ៍ែឯកោ របស់ខ្លួនជាមួយនឹងកូនស្រីម្នាក់ក្រោយពេលពីបានយល់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រួចហើយ​តែបែរជាត្រូវបានអ្នកភូមិយល់ថាបងឆ្កួត។ បងស្រីបានបន្ថែមថារាល់ពេលដែលបងស្រីប្រាប់គេអោយចូលរួមគិតជាតិទាំងអស់គ្នា អ្នកភូមិរបស់បងស្រីតែងតែថាអោយបងស្រីជាមនុស្សឆ្កួត។ ប្រាប់គេអោយគិតរឿងជាតិគេថាអោយបងស្រីឆ្កួតទៅវិញ។ សន្ដានចិត្តដែលខ្វល់ពីគេគឺបានទោសបែបនោះវិញ។ សូម្បីតែក្មួយរបស់បងស្រីក៏ជាមនុស្សដែលអត់ដឹង អត់យល់និងអត់ខ្វល់ពីរឿងជាតិនិងអត់យល់ថាត្រូវជួយជាតិយ៉ាងមេចផងដែរ។

វាពិតជាឯកាខ្លាំងណាស់ក្នុងនាមជាអ្នកបានយល់និងគិតរឿងជាតិពេញដើមទ្រូងតែបែរជាមនុស្សដែលជាច្រើនដែលរស់ដោយសារជាតិដែរ តែបែរជាពួកគេមិនខ្វល់រឿងជាតិបែរនេះទៅវិញ។

តើអ្នកអាចយល់ពីអារម្មណ៍របស់បងស្រីយ៉ាងណាបានដែរទេ? សូមស្ដាប់សំលេងរបស់គាត់នេះទីនេះ។

Comments