តាចាស់ពិកាភ្នែកទាំងសងខាង ម្នាក់ដើរសុំទានលុយគេដើម្បីចូលរួមជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

ដោយសារតែគាត់យល់ថាមានតែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាក្ដីសង្ឃឹមសំរាប់ជាតិខ្មែរនិងប្រជាពលរដ្ឋខ្មែរ លោកអ៊ុំពិកាភ្នែកម្នាក់ សុខចិត្តដើមសុំទានគេ ដើម្បីបានលុយមកចូលរួមក្នុងចលនារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយមិនខ្វល់អំពីស្ថានភាពនៃជីវិតដ៏លំបាករបស់ខ្លួន។

ទិដ្នភាពនៃស្ថានភាពរបស់គាត់វាគឺជារឿងដ៏លំបាកខ្លាំងណាស់ហើយសំរាប់គាត់ តែនោះវាមិនមែនជាបញ្ហានៅក្នុងចិត្តរបស់គាត់នោះទេ តែបញ្ហាក្នុងចិត្តរបស់គាត់គឺភាពមិនអាចសុខស្ងប់បាន ប្រសិនបើគាត់មិនបានចូលរួមក្នុងចលនារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះទេ។
លោកអ៊ុំគាត់ចាស់ហើយ គាត់ក៏ដឹងថាគាត់មិនអាចរស់ដើម្បីទទួលបានផលពីការចូលរួមរបស់គាត់នេះបានទេ តែគាត់នៅតែចូលរួមព្រោះគាត់យល់ថាជីវិតរបស់គាត់ត្រូវតែធ្វើការងារលះបង់ដើម្បីជាតិសាសន៍របស់ខ្លួនដែលកំពុងតែលិចលង់នេះ។
វាជាឱកាសតែមួយគិតសំរាប់គាត់ក្នុងការប្រើជីវិតរបស់គាត់ដើម្បីអោយក្លាយជាប្រយោជន៍ខ្លះសំរាប់អ្នកដទៃ។
គាត់បានបញ្ជាក់បែបនេះអំពីការយល់ឃើញរបស់គាត់ក្នុងការចូលរួមជាមួយចលនារបស់គណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យនេះ។



Comments