ខុសបច្ចេកទេស ត្រូវពន្យាពេល....

ព្រះសង្ឃមួយអង្គនៅស្រុកខ្មែរ ដែលជាប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ត្រូវគេស្គាល់ច្រើន
តាមរយះសកម្មភាពនានារបស់ព្រះក្នុងការចូលរួមក្នុងសកម្មភាពសង្គមនិងនយោបាយនោះ មានព្រះនាម ថា ប៊ុត​ ប៊ុនតិញ។ 

ព្រះអង្គធ្លាប់បានសន្យាថាព្រះអង្គនឹងដុតព្រះកាយភ្លាមៗប្រសិនបើលោកសម រង្ស៊ីនិងកឹម សុខាដឹកនាំតំណាងរាស្ដ្ររបស់គណបក្សសាងគ្រោះជាតិទាំង ៥៥ នាក់នោះ ទៅចូលសភាចោរជាមួយជនក្បត់ជាតិលក់ជាតិ លក់ឧត្ដមគតិ ហ៊ុន សែន។

ការសន្យារបស់ព្រះអង្គនេះបានធ្វើអោយមនុស្សរាប់ម៉ឺននាក់ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក និងយូធ្យូប បានដឹងលឺស្ទើតែគ្រប់ៗគ្នា។

តែរហូតមកដល់ពេកនេះអស់រយះពេលជាង២ខែមកហើយក្រោយការចូលសភារបស់លោកសម រង្ស៊ីនិងកឹម សុខាបានដឹកនាំបក្សពួកទាំង៥៥ នាក់ចូលសភានោះរួចមក ព្រះមិនទាន់បានដុតព្រះកាយនៅឡើយទេ។

មូលហេតុនៃការខកខានក្នុងការដុតព្រះកាយ នេះ បើតាមប្រភពពត៌មានពីអ្នកជិតស្និទ្ធិនឹងព្រះអង្គបំផុតនោះគឺដោយសារតែមានបញ្ហាខុសបច្ចេកទេស ដូច្នេះត្រូវរចាំមួយអាណត្ដិទៀតសិន។


Comments