កូនទ័ពម្នាក់របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្ញើសារទៅលោក ព្រាប កុល

កូនទ័ពម្នាក់របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលធ្លាប់ប៉ះជាមួយបណ្ឌិតកែម ឡៃ
រហូតដល់ធ្វើអោយបណ្ឌិតម្នាក់នេះ យកម្ដាយរបស់ខ្លួនមករងជំនួស ឥឡូវនេះបានផ្ញើសារ
មួយទៅ លោកព្រាប កុល ដែលជាមនុស្យនៅក្រោយការបិទម៉ោងផ្សាយមួយថ្ងៃរបស់គណបក្ស
សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហើយក្រោយមកលោកព្រាប កុលបានសរសេរនៅលើទំព័រហ្វេសប៊ុក
របស់ខ្លួនថានោះជារឿងមិនពិត គេចោទនិងទំលាក់កំហុសលើលោក ហើយលោកក៏បានបញ្ជាក់ថា
រឿងលោកទៅជួបតាដូរគឺដើម្បីសុំសំលេងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបាននិយាយពីលោកទៅស្ដាប់តែប៉ុននោះ។ តែបើតាមពត៌មានដែលអ្នកតំណាងគណបក្សសម្ព័ន្ធដើម្បី
ប្រជាធិបតេយ្យ ទទួលបានក្នុងពេលទៅសំរបសំរួលជា១តាដូនោះ គឺថាលោកព្រាប កុលទៅសុំចំលងសំលេងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនមែនត្រឹមតែយកទៅស្ដាប់នោះទេ
តែនឹងយកទៅប្ដឹងក្រសួងពត៌មាន ដើម្បីអោយក្រសួងមួយនេះធ្វើការបិទរាល់ម៉ោងផ្សាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយមូលហេតុគឺការប្រើភាសាអសីលធម៌។


Comments