លោកខឹម វាសនាធ្លាប់បានបញ្ចេញសំដីជាសាធារណៈថា "កំនើតរបស់គាត់មកលើផែនដីនេះ នៅក្នុងស្ថានភាពដូចស្រុកខ្មែរពេលនេះ គាត់នឹងធ្វើអោយពួកអាឈាមថោកឈាមឆ្កែទាំងឡាយដែលបំផ្លាញខ្មែររស់នៅមិនបានសុខស្រួលបានឡើយ"។ គាត់និយាយបែបនោះ ដើម្បីបញ្ជាក់ថា ក្នុងការដេញកំទេចអំពើអាក្រក់ក្នុងសង្គមខ្មែរលុះត្រាតែមានមនុស្សល្អមានការប្ដេជ្ញាចិត្តប្ដូរផ្ដាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់ទើបធ្វើអោយសង្គមខ្មែរមានសេចក្ដីថ្លៃថ្នូរ ជាកន្លែងសមគួរសំរាប់អោយពលរដ្ឋខ្មែររស់នៅបានសុខសាន្ដ បើមិនដូច្នេះទេ សង្គមមួយដែលអំពើអាក្រក់រីករាលដាលគ្រប់ទឹកកន្លែងហើយ នោះ នោះមនុស្សស្លូត្រង់ទាំងឡាយនឹងមិនអាចរស់នៅបានសុខសាន្ដបានឡើយ។ ដូច្នេះហើយទើបគាត់ចង់ធ្វើជាអ្នកនាំមុខគេក្នុងការប្រឆាំងដាច់ខាតជាមួយនឹងសភាវៈអាក្រក់ទាំងឡាយនៅក្នុងសង្គមខ្មែរដូចបច្ចុប្បន្ននេះ។
សរុបមកដើម្បីអោយសង្គមយើងមានសេចក្ដីថ្លៃថ្នូរប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែមានការប្ដេជ្ញាចិត្តចូលរួមប្រឆាំងនឹងអំពើអាក្រក់ជាមួយលោកខឹម វាសនាដែរ ព្រោះអ្នកក៏ជាពលរដ្ឋដែលរស់នៅក្នុងសង្គមនេះដែរ បើអ្នកមិនចូលរួមកសាងសង្គមស្អាតស្អំសំរាប់ខ្លួនឯងទេ តើមាននរណានឹងធ្វើអោយអ្នកបាន??
Comments
Post a Comment