មុននឹងខ្ញុំស្លាប់ទៅ ខ្ញុំចង់កសាងសង្គមខ្មែរសំរាប់អោយកូនខ្មែររស់នៅដោយសុខសាន្ដ

លោកខឹម វាសនាពីមុនមក លោកធ្លាប់ជាអ្នកនិពន្ធរឿង ធ្លាប់ជាតួសម្ដែងរឿង ធ្លាប់ជាម្ចាស់ផលិតកម្មនៅក្នុងវិស័យសិល្បះ។ តែក្រោយមកលោកគឺជាអ្នកនយោបាយម្នាក់ដែលបានទទួលកៅអីតំណាងរាស្ដ្រនៅក្នុងគណបក្សសម រង្ស៊ី។ ក្នុងផ្នែកនយោបាយនេះដែរលោកមានចំនេះដឹងមួយទៀតផ្នែកព្រះធម៌ដែលជាមេរៀនរបស់បុគ្គលត្រាស់ដឹងគឺព្រះសម្មាសម្ពុទ្ធ។

ដោយមានសេចក្ដីប្រាថ្នាចង់កសាងប្រទេសខ្មែរអោយក្លាយជាកន្លែងជាទីសុខសាន្ដសំរាប់ប្រជាពលរដ្ឋខ្មែររស់នៅ លោកខឹម វាសនាបានចេញមកធ្វើនយោបាយប្រឆាំងគេប្រឆាំងឯងលើគ្រប់ផ្នែកនៅក្នុងសង្គមខ្មែរ គឺដោយសារតែលោកទស្សនៈវិស័យខុសគេអំពីរឿងស្វែងរកសេចក្ដីសុខជូនជនរួមឈាមរបស់ខ្លួន។ 

លោកខឹម វាសនាបានលះបង់នូវពេលវេលានិងថវិកាជាច្រើន ដើម្បីធ្វើការងារនយោបាយទៅតាមការយល់របស់លោកក្នុងការជួយខ្មែរ។ សំរែករបស់លោកតែងតែពន្យល់ខ្មែរអោយកែប្រែការគិត តាមទំលាប់ចាស់មកទំលាប់ថ្មីមួយ ដែលលោកហៅថា កែប្រែផ្នត់គំនិតខ្មែរ ព្រោះលោកយល់ថានៅក្នុងស្រុកខ្មែរនេះ បើយើងមិនអាចកែប្រែទំលាប់នៃការគិតខុសឆ្គងឬផ្នត់គំនិតខុសឆ្គងរបស់ខ្មែរមិនបាននោះទេ នឹងគ្មានពីណាអាចជួយខ្មែរបានឡើយ ហើយទឹកដីខ្មែរទាំងមូលនឹងមិនអាចក្លាយជាទីសុខសាន្ដសំរាប់ប្រជាពលរដ្ឋខ្មែររស់នៅបានឡើយ។
ដោយសារតែលោកយល់បែបនេះហើយ ទើបលោកតែងតែពន្យល់ខ្មែរផង ស្ដីអោយខ្មែរផង រួមទាំងជេរពួកជនថោកទាបទាំងឡាយដែលបន្លំបន្លប់ខ្មែរអោយយល់ខុសឆ្កួតវង្វែងផង។
ពាក្យសំដីជាក់ស្ដែងរបស់លោក ពេលខ្លះ បើយើងមើលនឹងភ្នែកនោះឃើញថាជាសំដីគ្រោគគ្រាត់ខ្លាំងណាស់ តែបើយើងព្យាយាមយល់អំពីចេតនាក្នុងពាក្យសំដីនោះគឺលោកធ្វើគ្រប់យើងដើម្បីអោយខ្មែរបានយល់ត្រូវ ហើយងាមកចូលរួមកសាងសង្គមមួយតាមការយល់របស់លោក ដើម្បីអោយខ្មែរបានសុខសាន្ដប៉ុននោះ។

ភាសារបស់គាត់ចេញមកទាំងគ្រោគគ្រាតនោះគ្មានបង្កប់នូវល្បិចកលអ្វីឡើយ តែជាភាសាបេះដូងដែលចង់ផ្ដល់ទៅអោយដល់អ្នកស្ដាប់គ្រប់គ្នាបានយល់បានដឹងតែប៉ុននោះ។
ព្រោះការយល់ដឹងរបស់យើងនឹងបញ្ជៀសបាននូវការបោកប្រាស់ទាំងឡាយពីមនុស្សអាក្រក់ដែលកំពុងតែបំផ្លាញខ្មែរគ្រប់រូបភាពដើម្បីផលប្រយោជន៍របស់ពួកគេ ដូចសព្វថ្ងៃនេះ។

លោកបានផ្ដាំថា
"លោកចង់កសាងសង្គមខ្មែរសំរាប់អោយពលរដ្ឋខ្មែររស់នៅដោយសុខសាន្ដមុននឹងលោកលាចាកលោកនេះទៅ"។


Comments