លោក ស៊ូប៊ែឌី ចង់​ឲ្យ​បក្ស​ទាំង​២​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស
អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី សង្ឃឹមថា គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ធ្វើ​ការសន្ទនា​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​ជារួម ។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ចូល​ជួប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក ស៊ូ​ប៊ែ​ឌី មានប្រសាសន៍ថា លោក​មាន​ការរីករាយ​ដែល​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​បាន​ប្រាប់​លោក​ថា គណបក្ស​ទាំង​ពីរ​កំពុង​បន្ត​ចរចា​គ្នា​ធ្វើកំណែទម្រង់ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស ដែល​បញ្ហា​ទាំងនេះ​លោក​ធ្លាប់បាន​លើកឡើង​នៅក្នុង​របាយការណ៍​រប​ស់លោក​នា​ពេលកន្លងមក ។​

Comments