កូនប្រុសលោក ស៊ីន ស៊ីសាមុត គឺលោក ស៊ីន ច័ន្ទឆាយា ទទួលមរណភាព
លោក ស៊ីន ច័ន្ទឆាយា ដែលជាកូនប្រុសអតីតអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត បានទទួលមរណភាពនៅព្រឹកថ្ងៃអង្គារនេះ ដោយសារដាច់សរសៃឈាម។
លោក ស៊ីន សេដ្ឋកុល ដែលជាកូនប្រុសច្បងរបស់លោក ស៊ីន ច័ន្ទឆាយា ប្រាប់ VOD នៅរសៀលថ្ងៃអង្គារនេះថាឪពុករបស់លោកបានទទួលមរណភាពនៅវេលាម៉ោង១០ព្រឹក ថ្ងៃអង្គារនេះ ដោយសារលោកដួលនៅខាងមុខសមាគមស៊ីនស៊ីសាមុត។ លោកបន្តថាឪពុករបស់លោកមានជំងឺលើសឈាម និងទឹកនោមផ្អែមប្រចាំកាយ ។
លោក ស៊ីន សេដ្ឋកុល ឲ្យដឹងថាលោក ស៊ីន ច័ន្ទឆាយា មានអាយុ៥៧ឆ្នាំ ។

Comments
Post a Comment