ការវិវត្ដន៍ចុងក្រោយមួយកំពុងតែមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងចរន្ដន៍នយោបាយថ្មីមួយក្រោយពីលោកប្រធានសម រង្ស៊ីចូលសភា និងទទួលបានដំនែងផ្សេងៗជាបន្ដបន្ទាប់រួចមក។
គឺថាឥឡូវនេះ ការប្រឆាំងខ្លារបស់បក្សពួកលោកប្រធានិងកូនចៅឡើង គេដទៃប៉ះខ្លាលែងបាន ឃើញតែគេប្រឆាំងខ្លាហស់មកខាំមុនខ្លាទៅទៀត មេចអញ្ចឹងកូនចៅលោកប្រធាននេះ?
លោកប្រធាននិងកូនចៅលោកប្រធានប្រឆាំងនឹងខ្លាយូរៗ រហូតដល់ឥឡូវ រកតែឯងរិះគន់ខ្លាផងលែងបានតែម្ដង ក្រោយពីលោកប្រធានចូលចាប់ខ្លារួចស្រាច់មក។
ទាំងលោកប្រធាននិងកូនចៅលោកប្រធានស្ងាត់មាត់អោយឈឹងរឿងខ្លា តែដល់ឯងនិយាយប៉ះរឿងខ្លា បែរជាកូនចៅលោកប្រធានចេញមកព្រងព្រាតចាំខាំឯងតែម្ដង។
យូរៗទៅស្អប់ខ្លាលែងខ្លាចខ្លាជាអ្នកមកខាំ ហើយ តែបែរជាស្អប់ខ្លា ទៅខ្លាចកូនចៅលោកប្រធានមកខាំទៅវិញ។
មេចអញ្ចឹងលោកប្រធាន?? ប្រជាពលរដ្ឋខ្មែរ អ្នកយល់អត់រឿងនេះ??
Comments
Post a Comment