ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋCalifornia សហរដ្ឋអាមេរិច លោកកឹម សុខាបានទទួលស្គាល់នូវភាព
អសមត្ថភាពរបស់ខ្លួនក្នុងការទំលាក់លោកហ៊ុន សែន ដោយលោកលើកឡើងនូវហេតុផលថា
មកពីកិច្ចព្រមព្រៀងកាល២២កក្កដា ២០១៤នោះ លោកមិនបានពេញចិត្តនឹងទទួលយកនោះទេ
តែដោយសារតែការសំរបសំរួលរបស់លោកសម រង្ស៊ីធ្វើអោយមានការចរចា ជាក់លាក់ក្នុងការ
ចូលសភាដើម្បីបង្កើតច្បាប់គ ជ បថ្មីដែលលោកយល់ថាជាជោគ ជ័យដ៏ធំធេងរបស់លោកក្នុងការ
ប្រឆាំងនឹងលោកហ៊ុន សែន។ តែបណ្ដាអង្គការសង្គមស៊ីវិល រួមទាំងបរទេសជាច្រើន យល់ថាច្បាប់
គ ជ បថ្មីនេះវាអាក្រក់ជាងច្បាប់ចាស់ខ្លាំងណាស់ ព្រោះរាល់ការសំរេចទាំងអស់ នៃចំនុចនិមួយៗនៃច្បាប់ថ្មីនេះ សុទ្ធតែធ្វើទៅតាមការទាមទារឬចង់បានរបស់គណបក្សកាន់អំនាចទាំងស្រុង
តែម្ដង។ ដូចជាការបំបិទសិទ្ធិអង្គការសង្គមស៊ី ច្បាប់ដាក់ទោសសមាជិកសភាណាដែលបដិសេធ
លទ្ធផលឆ្នោតហើយបដិសេធមិនចូលប្រជុំសភាពេលកោះហៅប្រជុំដំបូង។ ច្បាប់បន្ថយលំឡុងពេលនៃការឃោសនានិងហែរឃោសនាជាដើម។
Comments
Post a Comment